ម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាស ១គ្រឿ ប្រាក់ ១គ្រឿង ប្រកួតនៅទឹកដីអាមេរិក

 


អបអរសាទរ! កីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន បានឈ្នះមេដាយមាស ១គ្រឿង និង មេដាយ ប្រាក់ ១គ្រឿង ក្នុងព្រឹត្តិការណ៍ ប្រណាំងម៉ូតូទឹក កម្រិតពិភពលោក ២០២៣ ជុំទី៣ (WGP1. WATER JET WORLD SERIES 2023) ( មេដាយមាស លើវិញ្ញាសា Amateur Runabout 1100 Limited និងមេដាយប្រាក់ លើវិញ្ញាសា Amateur Runabout Rec Lites ) ក្នុង​ទី​ក្រុង​ Lake Havscu រដ្ឋអារីសូណា សហរដ្ឋ​អាមេរិក ថ្ងៃទី៣ តុលា ២០២៣។

កីឡាករម៉ូតូទឹក សាលី ហ្វីលីន របស់​កម្ពុជារូប​នេះ​ ក៏​ត្រូវជាប្អូនប្រុសរបស់វរះ កីឡាករ សាលី អ៊ូ មើត ដែល​ជា​កីឡាករ​ជម្រើសជាតិ​ម៉ូតូទឹក​របស់​កម្ពុជាផង​ដែរ។


សម្រាប់​ការ​ចូល​រួម​ក្នុង​កម្មវិធី WGP1. WATER JET WORLD SERIES 2023 នៅអាមេរិក ដឹកនាំ​ដោយ​កីឡាករ សាលី អ៊ូ មើត នឹង​បាន​ទៅ​ដល់​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា កន្លងទៅ ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី WGP#1 World Series ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ដល់ថ្ងៃទី៨ ខែ​តុលា។

រំលឹក​ថា ព្រឹត្តិការណ៍នេះគឺជាជុំទី៣ បន្ទាប់ពីការប្រកួតលើកទី១ កាល​ពីថ្ងៃទី១៨ដល់២១ ខែឧសភា នៅប្រទេស​ប៉ូឡូញ និងជុំបន្តបន្ទាប់ចាប់ពីថ្ងៃទី ២៧ដល់៣០ ខែកក្កដា នៅប្រទេសបារាំង។ ការ​ប្រកួត​​ជុំ​ចុង​ក្រោយ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ដល់១៧ ខែ​ធ្នូ នៅ​លើកទឹក​ដីប្រទេស​ថៃ៕



Post a Comment

0 Comments