ឆេះអគារស្នាក់នៅយីហោវី៩ របួសជនជាតិឥណ្ឌូនេស៊ី ៤នាក់ នៅក្រុងប៉ោយប៉ែត

 


បន្ទាយមានជ័យ៖ ឆេះអគារស្នាក់នៅ យីហោវី៩ របួសធ្ងន់ស្រាលជនជាតិឥណ្ឌូនេស៊ី៤នាក់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហឹតុ គេឃើញវត្តមានលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កងកម្លាំងទាំងបីស្ថាប័ន អាជ្ញាធរដើម្បីអន្តរាគមន៍ជួយពន្លត់អគ្គីភ័យ ដែលប្រើប្រាស់រថយន្តចំនួន២គ្រឿង បំពង់ពន្លត់អគ្គីភ័យប្រមាណជិត២០បំពង់ ឆេះរយះពេល៣០នាទី អគ្គីភ័យត្រូវបានរលត់ទាំងស្រុងតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា អគារស្នាក់យីហោ វី៩ ដែលជនបរទេសជួលធ្វើជាអគារស្នាក់នៅនេះ មានកំពស់១០ជាន់ ឆេះចេញពីបន្ទប់លេខ៩០១ នៅជាន់ទី៨ ដែលបង្កឲ្យជនជាតិឥណ្ឌូនេស៊ី ឈ្លក់ផ្សែង និងភិតភ័យលោតពីលើអគាររងរបួសធ្ងន់ស្រាលចំនួន៤នាក់ ស្រីម្នាក់។

សមត្ថកិច្ចបញ្ជាក់ថា ករណីដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះនេះ គឺបណ្តាលមកពីជនជាតិឥណ្ឌូនេស៊ី ដែលស្នាក់នៅបានជក់បារី ហើយចោលកន្ទុយបារីនៅលើពូក ទើបបណ្តាលឲ្យឆាបឆេះពូកចំនួន២ និងរបួសធ្ងន់បុរសម្នាក់ដែលលោតទំលាក់ខ្លួនពីជនទី៩ ធ្លាក់មកលើដំបូលផ្ទះបណ្តាលបាក់ដៃ បែកមុខមាត់របួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែក៣នាក់ទៀតរងរបួសស្រាល ហើយហេតុការណ៍នេះ មិនមាននរណាម្នាក់បាត់បង់ជីវិតឡើយ៕




Post a Comment

0 Comments